ស្ថិតនៅក្នុងការជួសជុល
ផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរ មានលក្ខណៈចង្អៀត។ ខ្ញុំក៏បានគិតថា គេទើបតែអ៊ុតកៅស៊ូ ឥឡូវនេះ គេកំពុងតែគាស់កាយផ្លូវនោះទៀតហើយ! ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីការជួសជុលផ្លូវនេះមិនចេះចប់មិនចេះហើយសោះ? ខ្ញុំមិនដែលឃើញគេដាក់ផ្លាកសញ្ញាថា “ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្លូវនេះជាស្ថាពរ។ សូមបើកបរនៅលើផ្លូវដ៏ប្រណឹតនេះដោយក្តីរីករាយ” ។
ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់ខ្ញុំ ក៏មានលក្ខណៈមិនខុសពីការជួសជុលផ្លូវនេះឡើយ។ ក្នុងដំណាក់កាលដំបូងនៃជីវិតខ្ញុំជាគ្រីស្ទបរិស័ទ ខ្ញុំបាននឹកស្រមៃដល់ពេលដែលខ្ញុំមានភាពពេញវ័យខាងវិញ្ញាណ គឺពេលដែលអ្វីៗនឹងមានភាពរលូន ដូចផ្លូវថ្នល់ដែលបាន “អ៊ុតកៅស៊ូហើយ”។ ៣០ឆ្នាំក្រោយមក ខ្ញុំក៏បានសារភាពថា ខ្ញុំនៅមានចំណុចខ្វះខាត ដូចផ្លូវថ្នល់ដែលកំពុងជួសជុល។ ការជួសជុល ក្នុងជីវិតខ្ញុំហាក់ដូចជាមិនចេះ“ចប់” គឺមិនខុសពីផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរនោះ ដែលតែងតែមានក្រឡុក។ ជួនកាល បញ្ហានេះក៏បានធ្វើឲ្យខ្ញុំមានអារម្មណ៍នឿយណាយផងដែរ។
ប៉ុន្តែ បទគម្ពីរហេព្រើរ ជំពូក១០ មានព្រះបន្ទូលសន្យាដ៏អស្ចារ្យមួយ។ ខ.១៤ បានចែងថា “ទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ”។ ព្រះរាជកិច្ចដែលព្រះគ្រីស្ទបានធ្វើ នៅលើឈើឆ្កាង បានសង្រ្គោះយើងរួចហើយ ។ គឺបានសង្រ្គោះទាំងស្រុង និងយ៉ាងល្អឥតខ្ចោះ។ ប៉ុន្តែ ព្រះជាម្ចាស់នៅតែបន្តកែប្រែជីវិតយើង នៅលើផែនដី។ គឺកែប្រែឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ គឺព្រះអង្គកំពុងតែធ្វើឲ្យយើង “កាន់តែមានភាពបរិសុទ្ធ”។
ថ្ងៃមួយ យើងនឹងបានជួបព្រះអង្គមុខទល់នឹងមុខ ហើយយើងនឹងបានដូចព្រះអង្គ(១យ៉ូហាន ៣:២)។ ប៉ុន្តែ ទំរាំតែដល់ពេលនោះ យើងត្រូវ “ឆ្លងកាត់ការជួសជុល” ដោយរង់ចាំថ្ងៃដ៏រុងរឿង…
សត្វក្ងានដែលកំសត់បំផុត
មានពេលមួយ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេយកបាល់មួយមកចោល នៅកន្លែងចតឡាន? ប៉ុន្តែ ពេលដែលខ្ញុំចូលទៅជិតវា ខ្ញុំក៏បានដឹងថា វត្ថុមូលៗពណ៌ប្រផេះនោះ មិនមែនជាបាល់ទេ។ តាមពិត វាជាសត្វក្ងានព្រៃ កាណាដា កំសត់បំផុត ដែលខ្ញុំធ្លាប់ឃើញ។
ជាញឹកញាប់ សត្វក្ងានព្រៃច្រើនតែមកជួបជុំគ្នា នៅទីធ្លា ក្បែរកន្លែងធ្វើការរបស់ខ្ញុំ នៅក្នុងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំឃើញតែមួយក្បាលទេ។ វាបានបត់កទៅក្រោយ ដោយបង្កប់ក្បាលវានៅពីក្រោមស្លាប។ ខ្ញុំក៏បានគិតក្នុងចិត្តថា តើមិត្តភក្តិរបស់ឯងទៅណាអស់ហើយ? សត្វដ៏កំសត់នេះ នៅតែម្នាក់ឯង។ មើលទៅវា ដូចឯកោណាស់។ ខ្ញុំចង់តែឱបវាទេ។(កំណត់សំគាល់: សូមកុំសាកល្បងឱបវាអី ប្រយ័ត្នគ្រោះថ្នាក់)
ខ្ញុំកម្របានឃើញសត្វក្ងាន ដែលមានភាពឯកោយ៉ាងនេះណាស់។ គេបានកត់សំគាល់ឃើញថា តាមធម្មតា សត្វក្ងានព្រៃទៅណាមកណាជាក្រុម ដោយពួកវាហើរនៅលើមេឃទំាងហ្វូងៗ ដែលមើលពីចម្ងាយមានរាងដូចអក្សរV។ ពួកវាបានកើតមកសម្រាប់នៅជាក្រុម។
ក្នុងនាមយើងជាមនុស្ស យើងក៏បានកើតមក សម្រាប់រស់នៅជាសហគមន៍ផងដែរ(មើល លោកុប្បត្តិ ២:១៨)។ ហើយក្នុងបទគម្ពីរសាស្តា ៤:១០ ស្តេចសាឡូម៉ូនបានពិពណ៌នាថា យើងងាយនឹងមានគ្រោះថ្នាក់ប៉ុណ្ណា ពេលដែលយើងនៅតែឯង។ គឺដូចដែលទ្រង់មានបន្ទូលថា “វរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ”។ ទ្រង់ក៏បានមានបន្ទូលបន្ថែមទៀតថា “ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ”(ខ.១២)។…
ឱកាសនីមួយៗ
ក្នុងការរស់នៅប្រចាំថ្ងៃ ការស្វែងរក និងឆក់យកឱកាសឲ្យទាន់ពេលវេលា គឺជាកត្តាដ៏សំខាន់ ដែលនាំឲ្យយើងអាចទទួលជោគជ័យ នៅក្នុងការបំពេញភារកិច្ចអ្វីមួយ។ ដើម្បីឆក់ឱកាសឲ្យទាន់ពេលវេលា យើងត្រូវមានភាពរហ័សរហួន និងឆ្លាតវ័យ តែក៏ត្រូវពឹងផ្អែកទៅលើព្រះជាម្ចាស់ ដែលជាអ្នកប្រទានឱកាសនោះផងដែរ ដ្បិតព្រះអង្គជាអ្នកគ្រប់គ្រងពេលវេលា និងអ្វីៗទាំងអស់។
យើងងាយនឹងផ្តោតចិត្ត ឬថែមទាំងមានចិត្តងប់ងល់ចំពោះកិច្ចការរបស់យើង ខណៈពេលដែលយើងស្វែងរកឱកាស ឲ្យបានច្រើនជាអតិបរមា។ បញ្ហានេះ បានធ្វើឲ្យខ្ញុំចោទសួរខ្លួនឯងថា តើខ្ញុំមានចិត្តឆេះឆួលដូចនេះ នៅក្នុងការស្វែងរកឱកាសខាងវិញ្ញាណ ឲ្យច្រើនជាអតិបរមាឬទេ?
សាវ័កប៉ុលដឹងថា យើងចាំបាច់ត្រូវមានការប្រុងប្រៀបជាស្រេច ដើម្បីឆក់ឱកាសធ្វើការបម្រើព្រះ។ ក្នុងបទគម្ពីរកូល៉ុស ជំពូក៤ គាត់បានបង្រៀនឲ្យយើងអធិស្ឋានទូលសូមឱកាស សម្រាប់ផ្សាយដំណឹងល្អ(ខ.៣)។ បន្ទាប់មក គាត់ក៏បានជំរុញចិត្តយើងថា “ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង”(ខ.៥)។ គាត់មិនចង់ឲ្យយើងខកខាន មិនបានឆក់ឱកាស ដើម្បីនាំអ្នកដទៃឲ្យស្គាល់ព្រះគ្រីស្ទនោះឡើយ ។ ប៉ុន្តែ ដើម្បីនាំគេឲ្យស្គាល់ព្រះអង្គ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ពួកគេ រួចនាំពួកគេឲ្យស្គាល់ព្រះអង្គ ដោយប្រើពាក្យសម្តី ប្រកបដោយព្រះគុណ(ខ.៦)។
ក្នុងពិភពលោកយើងសព្វថ្ងៃ មានរឿងជាច្រើន ដែលកំពុងដណ្តើមពេលវេលា និងការចាប់អារម្មណ៍របស់យើង។ ប៉ុន្តែ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើង ឲ្យចូលទៅក្នុងសង្គម ដោយស្វែងរកឱកាសជារៀងរាល់ថ្ងៃ ដើម្បីនាំគេឲ្យស្គាល់ព្រះអង្គ។—Adam Holz
ការផ្តោតអារម្មណ៍ទាំងស្រុង
បច្ចេកវិទ្យាសព្វថ្ងៃ ហាក់ដូចជាកំពុងតែទាមទាចំណាប់អារម្មណ៍ពីយើងជានិច្ច។ អ៊ីនធើណិតគឺជា“ភាពអស្ចារ្យ” ក្នុងសម័យទំនើប (ដែលសព្វថ្ងៃនេះ យើងអាចប្រើប្រាស់វាយ៉ាងងាយស្រួល នៅក្នុងទូរស័ព្ទទំនើប) ដែលបានផ្តល់ឲ្យយើង នូវលទ្ធភាពដ៏អស្ចារ្យ ក្នុងការស្វែងរកចំណេះដឹង និងពត៌មានរបស់មនុស្ស នៅក្នុងឧបករណ៍ដែលយើងអាចកាន់នៅក្នុងដៃយើងបាន។ ប៉ុន្តែ សម្រាប់មនុស្សជាច្រើន ការចូលមើលអ៊ីនធើណិតជាប់ជានិច្ច ឬញឹកញាប់ពេក អាចនាំឲ្យមានការខាតបង់។
អ្នកស្រីលីនដា ស្តូន(Linda Stone) ដែលជាអ្នកនិពន្ធបាននិយាយពីផលវិបាករបស់អ៊ីនធើណិត ដែលបានទាក់ទាញអារម្មណ៍របស់យើងជាប់ជានិច្ច។ គាត់បានពិពណ៌នាថា ក្នុងសម័យបច្ចុប្បន្ន អ៊ីនធើណិតបានជំរុញចិត្តមនុស្ស ឲ្យចេះតែចង់ដឹងចង់យល់ អំពីការអ្វីដែលកំពុងតែកើតឡើងក្នុងសង្គម គឺធ្វើយ៉ាងណា កុំឲ្យរំលងរឿងណាមួយឡើយ។ បញ្ហានេះអាចនាំឲ្យមនុស្សមានចិត្តថប់បារម្ភដ៏រាំរ៉ៃ។
សាវ័កប៉ុលក៏ធ្លាប់ឆ្លងកាត់ការថប់បារម្ភ ដោយសារមូលហេតុផ្សេងៗ តែគាត់ក៏ដឹងផងដែរថា វិញ្ញាណរបស់យើងម្នាក់ៗសុទ្ធតែចំាបាច់ត្រូវស្វែងរកសន្តិភាព នៅក្នុងព្រះជាម្ចាស់។ ហេតុនេះហើយ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅអ្នកជឿថ្មី ដែលបានជួបការបៀតបៀន(១ថែស្សាឡូនិច ២:១៤) នៅចុងសំបុត្រនោះ គាត់បានជំរុញអ្នកជឿទាំងអស់ ថា “ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់” (៥:១៦-១៨)។
ការអធិស្ឋាន “ឥតឈប់ឈរ” ហាក់ដូចជាមិនងាយស្រួលទេ។ ប៉ុន្តែ យើងត្រូវសួរខ្លួនឯងថា តើយើងបានបើកមើលទូរស័ព្ទរបស់យើង ក្នុងមួយថ្ងៃប៉ុន្មានដង? ចុះបើសិនជាយើងងាកមកជជែកជាមួយព្រះអង្គ ដើម្បីអរព្រះគុណ ទូលអង្វរ ឬសរសើរដំកើងព្រះអង្គវិញ តើជីវិតយើងនឹងល្អប្រសើរយ៉ាងណា?
ជាងនេះទៅទៀត ចុះបើសិនជាយើងផ្លាស់ប្តូរទម្លាប់ដែលចេះតែចង់មើលនេះមើលនោះ…
ធ្វើដូចម្តេចឲ្យអ្នកមានគ្រឹះរឹងមាំ?
អ្នកប្រហែលជាធ្លាប់ឮគេនិយាយ អំពីប៉មផ្អៀងភីសាដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែ តើអ្នកធ្លាប់ឮគេនិយាយ អំពីប៉មផ្អៀង នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូទេ? គេបានដាក់ឈ្មោះឲ្យប៉មនោះថា ប៉មសហស្សវត្សរ៍។ វាជាអគារ៥៨ជាន់ ដែលគេបានសាងសង់ ក្នុងឆ្នាំ២០០៨។ វាបានឈរ ដោយមោទនៈភាព នៅក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ តែវាផ្អៀងបន្តិច។
តើហេតុអ្វីបានជាវាផ្អៀង? គឺដោយសារពួកវិស្វករ មិនបានជីកគ្រឹះឲ្យមានជម្រៅ ដែលជ្រៅល្មមនឹងអាចឲ្យអគារនោះមានភាពរឹងមាំបាន។ ដូចនេះ គេកំពុងតែបង្ខំវិស្វករទាំងនោះ ឲ្យពង្រឹងគ្រឹះរបស់វាឲ្យបានរឹងមាំជាងមុន ដែលនោះជាការជួសជុល ដែលអាចអស់ទឹកប្រាក់ ច្រើនជាងការចំណាយទៅលើការសាងសង់អគារនេះទាំងស្រុង តាំងពីដើមដំបូងមក។ អ្នកខ្លះជឿថា វាជាការជួសជុលដ៏ចាំបាច់ ដើម្បីជួយការពារអគារនោះកុំឲ្យដួលរលំ ក្នុងអំឡុងពេលរញ្ជួយដី។
នេះជាមេរៀនដ៏ឈឺចាប់ សម្រាប់វិស្វករទាំងនោះ។ គ្រឹះពិតជាសំខាន់ចំពោះអគារណាស់។ ពេលដែលគ្រឹះរបស់អ្នកមិនរឹងមាំ គ្រោះមហន្តរាយអាចកើតឡើងបានយ៉ាងងាយ។ ព្រះយេស៊ូវបានបង្រៀនអំពីរឿងនេះ នៅក្នុងការអធិប្បាយរបស់ព្រះអង្គ នៅលើភ្នំ។ ក្នុងបទគម្ពីរម៉ាថាយ ៧:២៤-២៧ ព្រះអង្គបានប្រៀបធៀបអ្នកសង់ផ្ទះពីរនាក់ ដែលម្នាក់សង់ផ្ទះនៅលើថ្ម ហើយម្នាក់ទៀតសង់នៅលើដីខ្សាច់។ ពេលដែលខ្យល់ព្យុះបក់បោកមក មានតែផ្ទះដែលសង់នៅលើគ្រឹះរឹងមាំប៉ុណ្ណោះ ដែលអាចឈរនៅយ៉ាងមាំមួន។
តើអ្នកអាចរៀនសូត្រអ្វីខ្លះ ពីរឿងនេះ? ព្រះយេស៊ូវបានលើកឡើងយ៉ាងច្បាស់ថា ជីវិតរបស់យើងត្រូវតែសង់នៅលើការស្តាប់បង្គាប់ និងការទុកចិត្តព្រះអង្គ(ខ.២៤)។ ពេលណាយើងសម្រាកក្នុងព្រះអង្គ ជីវិតយើងអាចរកបានគ្រឹះដ៏រឹងមាំ តាមរយៈអំណាចចេស្តា និងព្រះគុណរបស់ព្រះអង្គ។
ព្រះគ្រីស្ទមិនបានសន្យាថា យើងនឹងរស់នៅ ដោយគ្មានព្យុះភ្លៀងក្នុងជីវិតនោះឡើយ។ ប៉ុន្តែ…
ព្រះអង្គជ្រាបថា យើងកំពុងជួបបញ្ហាអ្វី
ពេលខ្ញុំកំពុងចូលទៅក្នុងឡានរបស់ខ្ញុំ ពន្លឺផ្លេកៗបានទាក់ភ្នែករបស់ខ្ញុំ។ ខ្ញុំក៏បានងាកមើលវា ហើយក៏បានឃើញដែកគោលមួយ នៅជាប់នឹងចំហៀងកង់ខាងក្រោយឡានរបស់ខ្ញុំ។ ខ្ញុំប្រឹងផ្ទៀងត្រចៀកស្តាប់ ក្រែងលោបានឮសម្លេងខ្យល់បាញ់ចេញពីក្នុងកង់ឡានដូចសម្លេងហួច។ តែអរព្រះគុណព្រះអង្គ ដែលដែកគោលនោះបានជាប់នៅក្នុងកង់នោះណែនល្អ គឺមិនបានធ្វើឲ្យកង់នោះធូរអស់ខ្យល់ទេ។
ពេលខ្ញុំបើកឡានទៅកន្លែងលក់កង់ឡាន ខ្ញុំឆ្ងល់ថា តើដែកគោលនោះ បានជាប់នឹងកង់ឡានខ្ញុំ យូរប៉ុណ្ណាហើយ? តើប៉ុន្មានថ្ងៃ? ប៉ុន្មានសប្តាហ៍ហើយ? តើព្រះជាម្ចាស់បានការពារខ្ញុំ ឲ្យរួចពីការគម្រាមកំហែង ដែលខ្ញុំមិនបានដឹង តាំងពីពេលណា?
ជួនកាល យើងរស់នៅ ដោយយល់ច្រឡំថា យើងអាចគ្រប់គ្រងស្ថានភាពរបស់យើង។ ប៉ុន្តែ ដែកគោលដែលជាប់កង់ឡាននោះ បានរំឭកខ្ញុំថា យើងមិនអាចគ្រប់គ្រងស្ថានភាពរបស់យើងឡើយ។
ប៉ុន្តែ ពេលដែលយើងមានអារម្មណ៍ថា ជីវិតយើងកំពុងបាត់បង់ម្ចាស់ការ មិននឹងនរ យើងអាចពឹងផ្អែកលើព្រះជាម្ចាស់ ដ្បិតយើងអាចទុកចិត្តព្រះអង្គបាន។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ ស្តេចដាវីឌបានសរសើរដំកើងព្រះ សម្រាប់ការថែរក្សារបស់ព្រះអង្គ (ខ.៣៤-៣៥)។ ស្តេចដាវីឌបានសារភាពថា “គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង … ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ”(ខ.៣២,៣៦)។ ក្នុងបទកំណាព្យសរសើរដំកើងនេះ ស្តេចដាវីឌបានសរសើរព្រះវត្តមានរបស់ព្រះអម្ចាស់ ដែលបានជួយទ្រទ្រង់ជីវិតរបស់ទ្រង់(ខ.៣៥)។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនមានចិត្តក្លាហានដើរចូលទីលានប្រយុទ្ធដូចស្តេចដាវីឌឡើយ ព្រោះខ្ញុំមិនចូលចិត្តការប្រឈមមុខនឹងគ្រោះថ្នាក់ឡើយ។ តែជីវិតរបស់ខ្ញុំនៅតែជួបភាពវឹកវរជាញឹកញាប់។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំអាចសម្រាក ដោយដឹងថា ព្រះអង្គតែងតែគង់នៅជាមួយខ្ញុំជានិច្ច ទោះជីវិតខ្ញុំនៅតែជួបបញ្ហា នៅលើផែនដីនេះយ៉ាងណាក៏ដោយ។ ព្រះអង្គជ្រាបថា ខ្ញុំនឹងទៅកន្លែងណា ហើយខ្ញុំនឹងជួបប្រទះអ្វីខ្លះ។…
ប៉ា នៅឯណា?
មានពេលមួយកូនស្រីរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំ ដោយការភិតភ័យ ពេលដែលខ្ញុំកំពុងតែបើកឡាន ចូលទៅក្នុងផ្លូវចូលផ្ទះ។ នាងសួរខ្ញុំថា “ប៉ា នៅឯណា?” ខ្ញុំត្រូវទៅដល់ផ្ទះនៅម៉ោង៦ ដើម្បីជូននាងទៅហាត់សមការសម្តែងរឿង។ ខ្ញុំបានមកដល់ផ្ទះទាន់ម៉ោងហើយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សម្លេងរបស់កូនស្រីខ្ញុំ បានបង្ហាញថា គាត់ខ្វះទំនុកចិត្តចំពោះខ្ញុំ។ ខ្ញុំក៏បានឆ្លើយតបភ្លាមៗថា “ប៉ានៅទីនេះទេ ហេតុអ្វីកូនមិនទុកចិត្តប៉ា?”
ពេលដែលខ្ញុំនិយាយពាក្យនេះចេញមក ខ្ញុំក៏បាននឹកចាំថា តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំមិនបានទុកចិត្តព្រះវរបិតា ដែលគង់នៅស្ថានសួគ៌? នៅពេលខ្លះ ខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង ខ្ញុំក៏ខ្វះភាពអត់ធ្មត់ផងដែរ។ ខ្ញុំក៏មានការពិបាក នៅក្នុងការទុកចិត្តព្រះអង្គ គឺពិបាកនឹងទុកចិត្តថា ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ដូចនេះ ខ្ញុំក៏បានសួរព្រះអង្គថា “ព្រះវរបិតា តើព្រះអង្គនៅទីណា?”
ក្នុងពេលដែលមានភាពតានតឹង និងភាពមិនច្បាស់លាស់ ជូនកាល ខ្ញុំមានការសង្ស័យចំពោះព្រះវត្តមានព្រះ ឬថែមទាំងសង្ស័យចំពោះសេចក្តីល្អ និងបំណងព្រះទ័យដែលទ្រង់មានចំពោះខ្ញុំផងដែរ។ ពួកអ៊ីស្រាអែលក៏មានបញ្ហានេះដែរ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៣១ ពួកគេកំពុងតែត្រៀមខ្លួនចូលទឹកដីសន្យា ដោយដឹងថា លោកម៉ូសេ ដែលជាអ្នកដឹកនាំរបស់ពួកគេ នឹងមិនបានចូលទឹកដីសន្យាឡើយ។ លោកម៉ូសេក៏បានព្យាយាមកំឡាចិត្តរាស្រ្តរបស់ព្រះ ដោយរំឭកពួកគេថា “គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ”(ខ.៨)។
ព្រះទ្រង់បានសន្យាថា ទ្រង់តែងតែគង់នៅជាមួយយើងជានិច្ច។ ព្រះបន្ទូលសន្យានេះនៅតែធ្វើជាមូលដ្ឋានគ្រឹះនៃជំនឿរបស់យើង ក្នុងពេលបច្ចុប្បន្ន(មើល…
ការស៊ូទ្រាំ
កាលពីពេលថ្មីៗនេះ ឪពុកក្មេកខ្ញុំ បានចូលដល់វ័យ៧៨ឆ្នំា ហើយក្នុងអំឡុងពេលនៃការជួបជុំគ្នាជាគ្រួសារ ដើម្បីផ្តល់កិត្តិយសដល់គាត់ គ្នាយើងម្នាក់ក៏បានសួរគាត់ថា តើមានរឿងអ្វីដែលសំខាន់បំផុត ដែលគាត់បានរៀន ក្នុងជីវិតគាត់ រហូតមកដល់ពេលនេះ? គាត់ក៏បានឆ្លើយថា រឿងសំខាន់បំផុត ដែលគាត់បានរៀននោះ គឺការស៊ូទ្រាំ។
យើងប្រហែលជាចង់គិតថា ការស៊ូទ្រាំ គឺគ្រាន់តែជារឿងធម្មតា ដែលមនុស្សជាទូទៅបានធ្វើ ពីពេលមួយទៅពេលមួយ។ ប៉ុន្តែ នៅពេលនោះ ឪពុកក្មេកខ្ញុំមិនបាននិយាយសំដៅទៅលើការស៊ូទ្រាំ ដោយគំនិតវិជ្ជមានដែលងងឹតងងល់នោះឡើយ។ ព្រោះគាត់បានស៊ូទ្រាំនឹងការលំបាកៗជាច្រើន ក្នុងរយៈពេលជិត៨ទសវត្សរ៍កន្លងមកនេះ។ គាត់បានប្តេជ្ញាចិត្តបន្តមមុលទៅមុខ គឺមិនមែនផ្អែកទៅលើក្តីសង្ឃឹមដែលមិនច្បាស់លាស់ អំពីពេលអនាគតនោះទេ តែគាត់បានទុកចិត្តលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ ក្នុងជីវិតគាត់។
ព្រះគម្ពីរបានបង្រៀនយើងថា ការស៊ូទ្រាំ គឺជាអ្វីដែលយើងមិនអាចធ្វើទៅបាន ដោយប្រើកម្លាំងចិត្តតែម្យ៉ាង។ យើងស៊ូទ្រាំ ព្រោះព្រះជាម្ចាស់បានសន្យាម្តងហើយម្តងទៀតថា ព្រះអង្គគង់នៅជាមួយយើង ហើយទ្រង់នឹងប្រទានកម្លាំងមកយើងរាល់គ្នា ហើយទ្រង់នឹងសម្រេចបំណងព្រះទ័យទ្រង់ នៅក្នុងជីវិតយើង។ គឺដូចដែលទ្រង់បានមានបន្ទូលទៅកាន់រាស្រ្តអ៊ីស្រាអែល តាមរយៈហោរាអេសាយថា “កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ”(អេសាយ ៤១:១០)។
តើធ្វើដូចម្តេចឲ្យយើងអាចស៊ូទ្រាំ? យោងតាមកណ្ឌគម្ពីរអេសាយ ការស្គាល់ចរិយាសម្បត្តិរបស់ព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃសេចក្តីសង្ឃឹមរបស់យើង។ ការស្គាល់សេចក្តីល្អរបស់ព្រះជាម្ចាស់ អនុញ្ញាតឲ្យយើងដកខ្លួនចេញពីការភ័យខ្លាច ហើយងាកមកតោងឲ្យជាប់ព្រះវរបិតា…
យើងដឹងជាមុន ថានរណាជាអ្នកឈ្នះ
អ្នកត្រួតពិនិត្យរបស់ខ្ញុំមានការគាំទ្រយ៉ាងខ្លាំង ចំពោះក្រុមកីឡាករវាយកូនបាល់បេសប៊លមហាវិទ្យាល័យមួយ ។ ឆ្នាំនេះ ពួកគេបានប្រកួតឈ្នះពានរង្វាន់ជើងឯកប្រចាំប្រទេស ដូចនេះ មិត្តរួមការងារម្នាក់ក៏បានផ្ញើសារមកគាត់ ដើម្បីអបអរសាទរ។ ប៉ុន្តែ បញ្ហារបស់គាត់នៅពេលនោះ គឺគាត់មិនមានឱកាសមើលការប្រកួតផ្តាច់ព្រ័ត្រសោះ។ គាត់ថា គាត់មានអារម្មណ៍តប់ប្រមល់យ៉ាងខ្លាំង ពេលដែលគាត់បានដឹងអំពីលទ្ធផលនៃការប្រកួត ដោយមិនបានទស្សនាដោយផ្ទាល់។ ប៉ុន្តែ គាត់ក៏បានទទួលស្គាល់ថា យ៉ាងហោចណាស់ ពេលដែលគាត់បានទស្សនាការចាក់ផ្សាយឡើងវិញ នូវប្រកួតនោះ គាត់នឹងមិនមានអារម្មណ៍ភ័យអរ ពេលដែលការប្រកួតជិតដល់ចុងបញ្ចប់។ ព្រោះគាត់បានដឹងរួចហើយថា ក្រុមមួយណាឈ្នះ។
យើងមិនដឹងថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងខ្លះទេ។ ថ្ងៃខ្លះ យើងអាចមានអារម្មណ៍ថា ធុញទ្រាន់ និងហត់នឿយ តែថ្ងៃខ្លះ យើងមានអារម្មណ៍ថា សប្បាយរីករាយ។ តែនៅមានពេលខ្លះទៀត ជីវិតយើងអាចមានការលំបាក និងឈឺចាប់យ៉ាងខ្លាំង អស់រយៈពេលយូរទៀតផង។
ប៉ុន្តែ ទោះជីវិតយើងមានការឡើងចុះៗយ៉ាងណាក៏ដោយ យើងនៅតែអាចជាប់នៅ ក្នុងសន្តិភាពរបស់ព្រះ យ៉ាងមានសុវត្ថិភាព។ ព្រោះយើងដឹង អំពីចុងបញ្ចប់នៃរឿងជីវិតរបស់យើង គឺដឹងថា យើងជាអ្នកឈ្នះ។
ព្រះគម្ពីរវិវរណៈ ដែលជាកណ្ឌចុងក្រោយនៃព្រះគម្ពីរ បានបើកវាំងនន បង្ហាញឆាកឈុតចុងក្រោយនោះ ដែលមានលក្ខណៈគួរឲ្យចង់ទស្សនា។ សាវ័កយ៉ូហានបានពិពណ៌នា អំពីឈុតឆាកនៃជ័យជម្នះដែលគួរឲ្យទស្សនាបំផុតនោះ បន្ទាប់ពីការឈ្នះសេចក្តីស្លាប់ និងការអាក្រក់ជាចុងក្រោយ(២០:១០,១៤)។ នៅពេលនោះ ព្រះទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ(ខ.៣) ហើយទ្រង់ក៏បានជូតទឹកភ្នែក…
ឆ្កែតឿ និងក្បាលបាញ់ទឹក
ភាគច្រើន នៅពេលព្រឹក ក្នុងរដូវក្តៅ រឿងដ៏រីករាយបានកើតឡើង នៅក្នុងសួនក្រោយផ្ទះរបស់ខ្ញុំ។ វាជារឿងរបស់សត្វឆ្កែតឿកន្ធាត់មួយក្បាល និងក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅ។ នៅម៉ោងប្រហែល៦កន្លះព្រឹក ក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅក៏បានបើកឡើង។ មិនយូរប៉ុន្មាន ឆ្កែតឿកន្ធាត់ឈ្មោះហ្វ៊ីហ្វ៊ី ក៏បានមកដល់។
គ្រាន់តែម្ចាស់របស់ហ្វ៊ីហ្វ៊ីបានព្រលែងវាភ្លាម វាក៏បានរត់ពេញទំហឹង ទៅរកក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅ ដែលនៅជិតបំផុត ហើយក៏បានត្របាក់ទឹកដែលបានបាញ់ត្រូវមុខវា យ៉ាងវក់វី។ ខ្ញុំគិតថា បើហ្វ៊ីហ្វ៊ីអាចស៊ីក្បាលទឹកសម្រាប់ស្រោចស្មៅនោះបាន វាមុខជាស៊ីហើយ។ ទិដ្ឋភាពនេះបានបង្ហាញចេញនូវភាពក្លៀវក្លាក្រៃលែង ដែលហ្វ៊ីហ្វ៊ីបានបង្ហាញចេញ ដោយចិត្តដែលចង់ឲ្យខ្លួនវាទទឹកជោក ដោយសារទឹក ដែលវាប្រលែងលេងជាមួយ មិនចេះឆ្អែតឆ្អន់។
ព្រះគម្ពីរមិនបាននិយាយអំពីឆ្កែតឿកន្ធាត់ ឬក្បាលទឹកសម្រាប់ស្រោចស្មៅទេ។ តែការអធិស្ឋានរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ជំពូក៣ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីហ្វ៊ីហ្វ៊ី។ ក្នុងបទគម្ពីរនោះ សាវ័កប៉ុលបានអធិស្ឋានសូមឲ្យគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ បានពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និង “ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ”។ គាត់បានអធិស្ឋានសូមឲ្យយើងបានពេញ ដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ(ខ.១៨-១៩)។
រហូតមកដល់សព្វថ្ងៃនេះ ព្រះអង្គនៅតែអញ្ជើញយើង ឲ្យចូលមកពិសោធន៍នឹងព្រះអង្គ ឲ្យដឹងថាសេចក្តីស្រឡាញ់របស់ទ្រង់ ល្អលើសអ្វីដែលយើងអាចយល់ដឹង ដើម្បីឲ្យយើងបានជោគជាំ ជ្រួតជ្រាប និងស្កប់ស្កល់ ដោយសារសេចក្តីល្អរបស់ព្រះអង្គ។ យើងអាចចូលទៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ ដោយការលះបង់ និងភាពធូរស្បើយ ព្រមទាំងក្តីអំណរ…